អ.អ.ប.គ.ពគឺជាអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា។អាជ្ញាធរនេះត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០០០។
-
ទស្សនវិស័យ
ទស្សនវិស័យនៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា គឺជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសិទ្ធសារព័ត៌មាន Asian Wall Street កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ១៩៩៩
ប្រទេសកម្ពុជាសូមទាមទានូវជោគវាសនារបស់ខ្លូនទាំងស្រុង, សូមធ្វើជាដៃគូរពិតប្រាកដក្នុងកិច្ចការងារក្នុងតំបន់ និងសកលលោក ហើយនឹងធ្វើដំណើរយ៉ាងត្រឹមត្រូវឆ្ពោះទៅរកជាតិមួយមានសេរីភាពពិតប្រាកដ រួចផុតពីកង្ខះខាត និងភាពក្រីក្រផងដែរ
-
បេសកម្ម
បេសកម្មរបស់យើងគឺបង្ខិតរដ្ឋាភិបាលអោយកាន់តែជិតប្រជាជន និងប្រជាជនអោយកាន់តែជិតរដ្ឋាភិបាល។