របាយការណ៍សី្តពី កិច្ចប្រជុំ​បូកសរុប​របស់​គណៈកម្មាធិការ​សំរប​សំរួល​​រួម​នៃ​គម្រោង​អភិវឌ្ឍន៍​សមត្ថភាព​ខាង​ការគ្រប់គ្រង​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា(ICT) នៅអ.អ.ប.គ.ព/NiDA

កិច្ចប្រជុំ បូក សរុប របស់ គណៈកម្មាធិការ សំរប សំរួល រួម នៃ គម្រោង អភិវឌ្ឍន៍ សមត្ថភាព ខាង ការ គ្រប់គ្រង បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា (I CT) នៅ អ.អ.ប.គ.ព/NiDA

កិច្ចប្រជុំ បូក សរុប របស់ គណៈកម្មាធិការ សំរប សំរួល រួម នៃ គម្រោង អភិវឌ្ឍន៍ សមត្ថភាព ខាង ការ គ្រប់គ្រង បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា (I CT) នៅ អ.អ.ប.គ.ព/NiDA បាន ប្រារព្វ ធ្វើ ឡើង នៅ ថ្ងៃ ទី ១៤ ខែមករា ឆ្នាំ២០១០ ពីម៉ោង៩ ដល់ម៉ោង ១២:៣០ ព្រឹក នៅ មជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា -ជប៉ុន ក្រោម អធិបតី ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម
ភូ លីវុឌ្ឍ អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ទទួល បន្ទុក កិច្ចការ អភិវឌ្ឍន៍ វិស័យ​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា និង ការ ចូល រួម ពី សំណាក់ អ្នក ដំណាង ជាន់ខ្ពស់ របស់ អង្គការ JICA នៅ កម្ពុជា និង អ្នក តំណាង ស្ថាប័ន ពាក់ព័ន្ធ នានា។

នៅ ក្នុង ការប្រជុំ នេះ អ្នក ចូល រួម មាន មក ពី អ.អ.ប.គ.ព / NiDA អង្គការ JICA និង បណ្តា ក្រសួង ផ្សេង ចំនួន២៤ ដែល សរុប មាន ចំនួន ១៣១ នាក់ ។

ជាកិច្ច ចាប់ផ្តើម ឯកឧត្តម ភូ លីវុឌ្ឍ បាន ស្វាគមន៍ ចំពោះ អ្នក ចូល រួម ទាំង អស់ និង បាន សំដែង ការ អរគុណ និង ការ កោតសរសើរ ចំពោះ ជំនួយ របស់ អង្គការ JICA និង រដ្ឋាភិបាល ជប៉ុន សម្រាប់ ការខិតខំ តស៊ូ ព្យាយាម របស់ ពួក គេ ក្នុង ការអនុវត្ត គម្រោង នេះ រហូត មក ដល់ បច្ចុប្បន្ន។ ឯកឧត្តម បាន ថ្លែងថា ក្នុង អំឡុងរយៈពេល ២ឆ្នាំ នេះ អ្នក ជំនាញ ការ NiDA និង JICA បាន ធ្វើ ការរួមគ្នា ជា ក្រុម ដើម្បី សំរេច បាន គោលដៅ រួម មួយ ដោយ ជោគជ័យ ទោះ ជា មាន ជួបប្រទះ បញ្ហា ផ្សេងៗ ជាច្រើន ក៏ ដោយ ។ ឯកឧត្តម បាន ស្នើ សុំ ឲ្យ មាន ការជួយ ឧបត្ថម្ភ គាំទ្រ បន្ថែម ទៀត ពី សំណាក់ រដ្ឋាភិបាល ជប៉ុន ដើម្បី សម្រេច ផែនការ អនាគត នៃ សកម្មភាព របស់ NiDA ។

លោក Suzuki Yasujiro បាន សម្តែង ការកោតសរសើរចំពោះ មន្ត្រី NiDA ដែល បាន លះ បង់ កម្លាំង កាយ និង ចិត្ត ដើម្បី អាច ឲ្យ ព្រឹត្តិការណ៍ ប្រជុំ ថ្ងៃ នេះ ដំណើរ ការ ទៅ បាន។ គាត់ បាន លើក ឡើង ជាថ្មី ម្តង ទៀត អំពី កិច្ច សហប្រតិបត្តិការ JICA ជា មួយ NiDA ដែល បាន ចាប់ ផ្តើម តាំង ពី ឆ្នាំ២០០៤

[ទំព័របន្ទាប់]
សេវាបច្ចេកទេស | ថ្ងៃឈប់សំរាក | ក្រុមគេហទំព័រ | អាសយដ្ឋាន | ផ្តល់មតិ |