សកម្មភាពការងារផ្នែកអភិវឌ្ឍន៏សហគ្រាសនៃអគ្គលេខាធិការដ្ឋាន អ.អ.ប.គ.ព
ផ្នែកអភិវឌ្ឍន៏សហគ្រាសនៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការអភិវឌ្ឍន៏ បច្ចេកវិទ្យា គមនាគមន៏ ព័ត៌មានវិទ្យាមានតួនាទីក្នុងការអនុវត្តន៏គោលនយោបាយអភិវឌ្ឍន៏សហគ្រាសបច្ចេកវិទ្យាគមនាគមន៏ និងព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។ភារកិច្ចចំបងគឺជំរុញអោយមានការអភិវឌ្ឍន៏សហគ្រាស បច្ចេកវិទ្យាព័ត៌មាននៅកម្ពុជាជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននៅក្នុងបណ្តាសហគ្រាសទាំងអស់ ជាពិសេសនៅក្នុងសហគ្រាសធុនតូចនិងមធ្យម និងជំរុញអោយមាន ការស្រាវជ្រាវនិងអភិវឌ្ឍន៏វិស័យ បច្ចេកវិទ្យា និងព័ត៌មាន។
សកម្មភាពដែលបានអនុវត្តកន្លងមក:
- ថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០០៨: ក្រោមកិច្ចសហការរវាងផ្នែកអភិវឌ្ឍន៏សហគ្រាស នៃអគ្គលេខា ធិការដ្ឋាន អ អ ប គ ព ជាមួយសហគមន៏អឺរ៉ុប(EU)សហការបង្កើតសិក្ខាសាលា ដើម្បីផ្សព្វផ្សាយ ”Awareness Workshop” ដោយមានការ ចូលរួមពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក្រុមហ៊ុន សហគ្រាសនានា ព្រមទាំងការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិយ៉ាង ច្រើនកុះករ។ សិក្ខាសាលានេះបានផ្តោតសំខាន់ទៅលើការផ្តល់ឳកាសនិងវិធីសាស្រ្តដល់ស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជនអាច ស្នើសុំជំនួយបច្ចេកទេស និងគំរោងស្រាវជ្រាវ នានាទៅ សហគមន៏ អឺរ៉ុប(EU)។
- ថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ២០០៧ : សហការរៀបចំសិក្ខាសាលា ស្តីអំពី “ការស្រាវជ្រាវការ ប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន និងហេដ្ឋារចនាសម្ព័ន្ធសំរាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” ដែល ជាលទ្ធផលនៃការស្រាវជ្រាវអង្កេតកាលពីឆ្នាំ២០០៦។ការចុះស្រាវជ្រាវអង្កេតនេះបានអនុវត្តដោយ ផ្នែកអភិវឌ្ឍន៏សហគ្រាសនៃអគ្គលេខាធិការដ្ឋាន អ អ ប គ ព ដោយសហការរៀបចំ និងគាំទ្រដោយ ក្រសួងពាណិជ្ជកម្ម មជ្ឈមណ្ឌលអភិវឌ្ឍន៏ អន្តរជាតិ កាណាដា(IDRC) អាយរីហ្ស (i-Reach) និងស្ថាប័នពាក់ព័ន្ធ។ លទ្ធផលនៃការស្រាវជ្រាវអង្កេតនេះ នឹងត្រូវយកទៅប្រើប្រាស់ សំរាប់ការរៀបចំផែនការសកម្មភាពក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៏ និងព័ត៌មាន ក្នុងសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា។
- នៅឆ្នាំ ២០០៦ : ផ្នែកអភិវឌ្ឍន៏សហគ្រាសបានចូលរួមគំរោងមួយឈ្មោះថា “One windows Offices” ក្នុងការងារផ្ទេរចំណេះដឹងបច្ចេកទេសដល់ន្រ្តីរាជការការិយាល័យច្រកចេញចូល តែមួយ នៅខេត្តសៀមរាប និងខេត្តបាត់ដំបងដើម្បីធ្វើការផ្សព្វផ្សាយផលិតផលនិងព័ត៌មាន ក្នុងការបំរើ សេវាសាធារណ:នៅមូលដ្ឋានតាមរយ:ការរៀបចំគេហទំព័រដែលគាំទ្រដោយអង្គការជីធីហ្សែត (GTZ) នៃប្រទេស អាល្លីម៉ង់។