![]() |
||
![]() |
||
កម្មវិធី អ.អ.ប.គ.ព/NiDA ជជែកកំសាន្ត ជាកម្មវីធីមួយដែលត្រូវបានបង្កើតឡើងក្រោមគំនិត ផ្តួចផ្តើម និងបង្ហាត់បង្ហាញបច្ចេកទេសដោយ ឯកឧត្តម ភូ លីវុឌ្ឍ អគ្គលេខាធិការ នៃអាជ្ញាធរ ជាតិទទួល បន្ទុកកិច្ចការអភិវឌ្ឍន៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ដែលមាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជាអនុប្រធាន។ កម្មវីធីនេះ គឺជាកម្មវិធីជជែកកំសាន្ត ជាភាសាខ្មែរ ដោយប្រើពុម្ភអក្សរខ្មែរយ៉ូនីកូដលើកដំបូងគេបង្អស់ ដែលមិនធ្លាប់មានពីមុនមក ក្នុងព្រះ រាជាណាចក្រកម្ពុជា។ អ.អ.ប.គ.ព មានសង្ឈឹមថាកម្មវិធីនេះ នឹងទទួលបានការនិយ មចូលចិត្ត ពីសំណាក់មន្ត្រីរាជការ សិស្សនិសិត្យ និងប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅ ប្រទេស ក្នុងការធ្វើទំនាក់ទំនងអោយកាន់តែជិតស្និទ្ធ ជាលក្ខណៈគ្រួសារ មិត្តភ័ក្រការ ដោះស្រាយ បញ្ហាផ្សេងៗ ទាំងផ្នែកបច្ចេកទេស និងជំនួញ ជាពិសេសគឺការផ្លាស់ប្តូរ ឯកសារ ក្នុងរង្វង់ស្ថាប័នរដ្ឋាភិបាល ក៏ដូចជាឯកជន បានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា សមស្របតាមគោនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា របស់ រាជរដ្ឋាភិបាល។

